គណៈស្ថាបត្យករកម្ពុជា (Board of Architecture Cambodai) BAC ត្រូវបានបង្កើតឡើងក្នុងគោលបំណង ផ្តុំនិងគ្រប់គ្រងស្ថាបត្យករដែលបានចុះបញ្ជីនៅក្នុង ព្រះរាជាណាចក្រកម្ពុជាព្រមទាំងលើកកម្ពស់វិជ្ជាជីវៈ គុណភាព ស្នាដៃរបស់ស្ថាបត្យករ និងកិត្យានុភាពនៃស្ថាបត្យកម្មកម្ពុជា រួមចំណែក៖
- រួមចំណែករៀបចំវិជ្ជាជីវៈ ស្ថាបត្យករឲកាន់តែល្អប្រសើរ ដើម្បីការពារកិត្តយស់និងសេចក្តីថ្លៃថ្នូររបស់ស្ថាបត្យករ
- រួមចំណែកថែករក្សា ការពារ អភិវឌ្ឍស្ដាបត្យកម្មខ្មែរ និងលើកម្ពស់អត្តសញ្ញាណជាតិ
- ពង្រឹងនិងលើកកម្ពស់សមត្ថភាពនិងគុណភាពបន្ថែមដល់ស្ថាបត្យករដែលប្រកបមុខរបរអាជីវកម្ម ដោយគោរពខ្ជាប់ខ្ជួននូវក្រមសីលធម៍
- ធានាឲបានការប្រកបវិជ្ជាជីវៈ ស្ថាបត្យកម្មមានគុណភាព ប្រសិទ្ធ សុវត្ថិភាព និងមានការទទួលខុសត្រូវខ្ពស់ក្នុងការការពារ ទេសភាពធ្មជាតិ និងបេតិកភណ្ឌជាតិ
- ពង្រឹងនិងបើកទូលាយទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ ព្រមទាំងធ្វើសមាហរណកម្មស្ថាបត្យកម្មជាតិចូលក្នុងពិភពលោកនិងក្នុងតំបន់ ជាពិសេសក្នុងសមាគមជាមួយបណ្តាប្រទេសអាស៊ាន
- ទទួលស្គាល់ទេពកោសល្យរបស់ស្ថាបត្យករកម្ពុជា ដើម្បីឲមានគោរមងារជាស្ថាបត្យករជាតិ និងអន្តរជាតិ
- រួមចំណែកក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈស្ថាបត្យកម្ម ដើម្បីអភិវឌ្ឍធនធានមនុស្សឲសមស្របតាមតម្រូវការសង្គមជាតិ តម្រូវការតំបន់ និងតម្រូវការពិភពលោក
- លើកទឹកចិត្តស្ថាបត្យករកម្ពុជា ដែលបង្កើតទស្សនៈថ្មីៗ និងស្ថាបត្យកម្ម ដែលមានលក្ខណៈជាអត្តសញ្ញាណជាតិគួបផ្សំ និងលក្ខណៈទំនើប
យោង៖ ព្រះរាជក្រឹត្យលេខ នស/រកត/១២១១/១១២៤ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១១ ស្តីពីការបង្កើតគណៈស្ថាបត្យករកម្ពុជា