ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

គណៈស្ថាបត្យករកម្ពុជា់

BOARD OF ARCHITECTS CAMBODIA

សុន្ទរកថារបស់ថ្នាក់ដឹកនាំ

ឯកឧត្តម ជា សុផារ៉ា

ទេស​រដ្ឋ​មន្រី្ត រដ្ឋ​មន្រ្តី​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់





ជួសមុខឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ យើងខ្ញុំមានមោទនភាពជាអនេកចំពោះសមិទ្ធិផលនានាដែលសម្រេចបាន រួមទាំងការដាក់ឲ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្ម ដែលបានធ្វើឲ្យសេវាសាធារណៈកាន់តែមានភាពងាយស្រួល មានតម្លាភាព និងចំណេញពេលវាលា។

តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មនេះ លោកអ្នកអាចបំពេញព័ត៌មានស្នើសុំចុះបញ្ជីយានយន្ត ត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងប្រឡងយកបណ្ណបើកបរបានដោយខ្លួនឯង ដោយមិនចាំបាច់ឆ្លងកាត់ចំណាយក្រៅផ្លូវការលើភ្នាក់ងាររត់ការ ដែលនេះជា ប្រព័ន្ធដ៏ទំនើបឈានមុខគេក្នុងវិស័យសាធារណៈ និងមានប្រសិទ្ធភាពខ្ពស់ មានភាពងាយស្រួលក្នុងការប្រើប្រាស់ឆ្លើយតប តាមតម្រូវការ និងពេលវេលារបស់លោកអ្នក។

ទាក់ទងនឹងការស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងការស្នើសុំប្រឡងយកបណ្ណបើកបរ លោកអ្នក អាច​ជ្រើសរើស ទីតាំងដែលឋិតនៅជិតលោកអ្នកបំផុត រួមទាំង​កាលបរិច្ឆេទ និងពេលវេលាដែលលោកអ្នក ទំនេរ​បានផងដែរ។

ទាក់ទងនឹងការប្រឡងយកបណ្ណបើកបរ ការប្តូរ និងពន្យារបណ្ណបើកបរ ​លោកអ្នកអាចអញ្ជើញទៅទទួល សេវានេះនៅ មជ្ឈមណ្ឌលប្តូរ និងពន្យារបណ្ណបើកបរនៅតាមមន្ទីរសាធារណការ និងដឹក​ជញ្ជូន​រាជធានី-ខេត្ត និងនៅផ្សារទំនើបអ៊ីអនម៉ល ផងដែរ។ ជាងនេះទៅទៀត លោកអ្នកក៏អាចទាញយក កម្មវិធីយល់ដឹង អំពី​ទ្រឹស្តីនៃការបើកបរលើទូរស័ព្ទដៃ(Cambodia Driving Rules) ដែលជាជំនួយដល់​លោក​អ្នក​ឱ្យ​យល់ដឹងអំពីទ្រឹស្តីនៃការបើកបរ ច្បាប់ចរាចរណ៍ និងអាចធ្វើការប្រឡងសាក ល្បងសមត្ថ​ភាពរបស់លោក អ្នក​បាន។

ទំព័រហ្វេសប៊ុករបស់យើងខ្ញុំត្រូវបានធ្វើបច្ចុប្បន្នភាពជាប់ជាប្រចាំ និងបានបង្ហាញគ្រប់សកម្មភាពទាំងអស់ របស់ក្រសួងផងដែរ។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកអ្នកដែលបានចាប់អារម្មណ៍លើការអភិវឌ្ឍហេដ្ឋា រចនា​សម្ព័ន្ធនៅកម្ពុជា ជាពិសេសក្រសួងសាធារណការ និងដឹកជញ្ជូន។​

ទំនាក់ទំនង
023 999 000 / 012 800 900 / 098 777 888
baccambodia@gmail.com
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ មើលបន្ត
បណ្តាញសង្គម
ដៃគូសហការ
មើលទាំងអស់
ចុះបញ្ជី